លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ
២០១៧ នៅប្រទេសស្វីសរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែមករា រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខ
នេះ ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ បានបញ្ជាក់ឲ្យដឹងថា វេទិកាសេដ្ឋកិច្ចដែលប្រតិភូនៃរាជរដ្ឋាភិបាលគ្រោងនឹងអញ្ជើញទៅចូលរួមនោះធ្វើឡើងក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធពិភពលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃនយោបាយនិងសេដ្ឋកិច្ច » ។ប្រភព៖VIM