ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះជនជាតិវៀតណាម ២នាក់ចេញពីបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ក្នុងចំណោមបណ្ដឹងតវ៉ាសុំលុបឈ្មោះ ១៨១នាក់។ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ស៊ិក ប៊ុនហុក ថ្លែងក្នុងសន្និសីទកាសែតនៅយប់ថ្ងៃទី១៦ មករា ថា ក្នុងចំណោមបណ្ដឹងតវ៉ាសុំលុបឈ្មោះជនបរទេស ១៨១នាក់ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចលុបឈ្មោះជនជាតិវៀតណាម ២នាក់ចេញពីបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦។ប្រភព៖RFA http://www.rfa.org/khmer/news/politics/NEC-Decides-to-Delete-2-of-181-Vietnamese-Names-from-Voter-Lists-01162017101642.html