តំណាងគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប បានចោទប្រកាន់សមត្ថកិច្ចរបស់រដ្ឋាភិបាលដែលចាប់ខ្លួនសកម្មជនរបស់ខ្លួនម្នាក់ បញ្ជូនទៅឲ្យតុលាការឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ថាជាការគំរាមកំហែងផ្នែកនយោបាយ ច្រើនជាងរូបភាពនៃការអនុវត្តច្បាប់ការពារធនធានធម្មជាតិ។ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងម្នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ដោយសារតែអាជ្ញាធរចោទប្រកាន់សកម្មជនគណបក្សនយោបាយរូបនោះ ថាមានជាប់ពាក់ព័ន្ធនឹងការបូមខ្សាច់ធ្វើអាជីវកម្មដោយមិនមានច្បាប់អនុញ្ញាត។មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប អំពាវនាវឲ្យតុលាការខេត្តនេះដោះលែងសកម្មជនគណបក្សរបស់ខ្លួនម្នាក់ ដែលរស់នៅឃុំតាសោម នៃស្រុកអង្គរជុំ ឲ្យមានសេរីភាពវិញ។ប្រភព៖RFA
http://www.rfa.org/khmer/news/law/CNRP-activist-arrested-at-siemreap-01162017031507.html