ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែផ្ដល់តួនាទីអគ្គលេខាធិការរង គ.ជ.ប សម្រាប់លោក នី ចរិយា ដដែល ។ នេះជាការសម្រេចរបស់ គ.ជ.ប ។អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាននិយាយថា គជប នៅតែរក្សាតំណែងអគ្គលេខាធិការរង ជូនលោក នី ចរិយា សម្រាប់បំពេញការងារគាត់វិញ ក្រោយពីអតីតមន្ត្រីអាដហុករូបនេះ អាចនឹងត្រូវបានដោះលែងនៅពេលណាមួយ នាថ្ងៃខាងមុខ។ការលើកឡើងរបស់លោក ហង្ស ពុទ្ធា ស្របពេលដែលគណបក្សនយោបាយ កំពុងចាប់ផ្ដើមរកពេលវេលាជួបពិភាក្សា ក្នុងផ្លូវនយោបាយ ។ប្រភព៖ថ្មីៗ
https://thmeythmey.com/?page=detail&ctype=article&id=48560&lg=kh