តំណាងសកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី ដែលត្រូវបានតុលាការចាប់ឃុំខ្លួនអស់រយៈពេលជាច្រើនខែ
ទៅហើយនោះ បានបង្ហាញក្ដីសង្ឃឹមលើសេរីភាពរបស់អ្នកស្រីថា ស្ថិតនៅលើបបូរមាត់របស់អ្នកនយោបាយ ។អ្នកស្រី ទេព វន្នី បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃពុធ ទី១៨ មករា ឆ្នាំ២០១៧ អំឡុងពេលចូលខ្លួនទៅក្នុងសវនការ
សាលាកំពូលកាលពីព្រឹកមិញនេះថា ដរាបណាគ្មានការចរចារនយោបាយណាមួយរបស់គណបក្សប្រជាជនដែលកំពុងកាន់កាប់អំណាចជា មួយនឹងគណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់ក្នុងរដ្ឋសភាជាតិទេនោះ នោះវត្តមាន និងសេរីភាពរបស់អ្នកស្រី និងអ្នកជាប់ឃុំដទៃផ្សេងទៀតគ្មានសង្ឃឹមនោះឡើយ៖« វាគ្មានអ្វីសង្ឃឹមក្រៅពីគណបក្សទាំងពីរនឹងចរចាគ្នាទេ ចាស់បើសិនជាចរចាគ្នាយកបញ្ហាជាតិ បញ្ហាប្រជាពល រដ្ឋជាធំពួកយើងទាំងអស់គ្នានឹងមានសេរីភាព » ។ប្រភព៖VIM http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3362