គណបក្សចំនួនពីរបានធ្វើការរួបរួមគ្នាក្នុងការត្រៀមខ្លួនប្រកួតប្រជែងនៅការបោះឆ្នោតឃុំ/សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ នាពេលខាងមុខ។ ពិធីចុះហត្ថលេខាចងសម្ព័ន្ធភាពនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសាន់វេរវាងលោក ញឹក ប៊ុនឆៃ និងលោក ហ៊ាង រិទ្ធី។គណបក្សទាំងពីរ នេះមានគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ដែលបានបែកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច
និងគណបក្សយុត្តិធម៌ជាតិខ្មែររបស់លោក ហ៊ាង រិទ្ធី ដែលបានបែកចេញពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ។
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3357