មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានឆ្លើយតបទៅនឹងបណ្តឹងប្រឆាំងរូបលោកថាលោកស្វាគមន៍ចំពោះបណ្តឹងរបស់លោក ហ៊ុន សែន និងធី សុវណ្ណថា ដែលប្តឹងទារសំណងជាង១លានដុល្លារទាក់ទងនឹងអ្វីដែលលោក សម រង្ស៊ី និយាយថា លោក ហ៊ុន សែន សូកលុយធី សុវណ្ណថា ១លានដុល្លារដើម្បីបំបែកបក្សប្រឆាំង។ក្នុងបទសម្ភាសន៍ជាមួយអាស៊ីសេរីនៅទីក្រុងប៉ារីស លោក សម រង្ស៊ី ថ្លែងថា«ខ្ញុំមិនខ្វល់ពីគេប្តឹងខ្ញុំទេ ដរាបណាខ្ញុំនិយាយការពិត។អ្វីដែលខ្ញុំនិយាយព័ត៌មានដែលទទួលបានដែលខ្ញុំផ្សព្វផ្សាយបន្តពីអ្វីដែលប្រជាពលរដ្ឋខ្មែររាប់ម៉ឺនរាប់សែននាក់ បានឃើញ បានឮ បានដឹងគឺគេបង្ហោះគឺជាសារឆ្លើយឆ្លងគ្នាជាមួយសាមីខ្លួនពីរនាក់នោះ ហើយប្រភពនេះគឺវាចេញមកពីប្រភពផ្ទៃក្នុងអ្នកជិតស្និទជាមួយសាមីខ្លួនដែលកំពុងតែប្តឹងខ្ញុំ»។ប្រភព៖VOD
http://vodhotnews.com/19/01/2017/sam-raingsy-welcome-h-s-that-complant/