ក្រសួងមហាផ្ទៃ បានចេញលិខិតមួយដោយបដិសេធថា លោក ស ខេង មិនបានសន្យាដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៤ រូប និង មន្ត្រី គ.ជ.ប លោក នី ចរិយា ដូចការអះអាង របស់តំណាងសហគមន៍បឹងកក់នោះទេ ។កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា លើកឡើងថា ការចាប់មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ធ្វើជាចំណាប់ខ្មាំង ដើម្បីដាក់គំនាបទៅគណបក្សប្រឆាំងនោះ មិនបានចំណេញអ្វីទៅបក្សកាន់អំណាចឡើយ។ អ្នកស្រីអំពាវនាវឲ្យលោក ស ខេង ត្រូវដោះលែងអ្នកជាប់ឃុំចំនួន៥នាក់ដូចអ្វីដែលបានលើកឡើងជាសាធារណៈថា នឹងដោះលែងតាំងពីចុងឆ្នាំ២០១៦។បន្តែនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ នេះ ក្រសួងមហាផ្ទៃបានចេញលិខិតដោយបដិសេធថា លោក ស ខេង ពុំធ្លាប់បានសន្យាដោះលែងអ្នកដែលកំពុងជាប់ឃុំទាំង ៥ នាក់ នោះទេ «ហើយជាក់ស្ដែងតាមប្រសាសន៍ជាកំណត់ត្រាសំឡេង ដែលនៅជាភស្តុតាង សម្ដេចបានមានប្រសាសន៍ថា៖ ខ្ញុំអត់បានជជែករឿងនេះ ទេគឺឯកឧត្ដម កឹម សុខា ជជែកជាមួយសម្ដេចតេជោ ហើយប្រហែលជាបើតាមខ្ញុំដឹងមុនបំណាច់ខែ ១២ នេះ នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្សនិងអគ្គលេខាធិរង គ.ជ.ប »។ប្រភព៖VOD
http://vodhotnews.com/19/01/2017/ministry-of-interior-denied-promised-to-release-detainees-5/