មន្រ្តីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ប្រទេសកម្ពុជាគឺជាខ្លាសេដ្ឋកិច្ឋមួយប្រចាំនៅអាស៊ានដែលមាន
ផលិតផលសរុបក្នុងស្រុកក្នុងរង្វង់ជាង ៧ ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។លោក ផៃ ស៊ីផាន បានបញ្ជាក់ថា កម្ពុជាក៏ជាទិសដៅ ដល់អ្នកបណ្តាក់ទុនអន្តរជាតិ ដែលមានភាពកក់ក្តៅ និងបរិមាណ
ខ្ពស់ប្រចាំតំបន់។ លោកថា ស្រទាប់កណ្តាលរបស់សង្គមកម្ពុជា បានរីកធំធាត់ប្រកបដោយផាសុខភាព ដែលជាមូលដ្ឋាន
គ្រឹះនៃថាមពលសេដ្ឋកិច្ច។ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសម្តែងមោទនភាព និងសាទរស្វាគមន៍ចំពោះការបណ្តាក់ទុក
របស់ពាណិជ្ជករអាមេរិកាំង នៅកម្ពុជា។ ថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលរបស់បណ្តាលប្រជាជាតិអាស៊ាន ASEAN បានប្រគល់
ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3364