អង្គការអន្តរជាតិGlobal Witnessបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា វេទិកាសេដ្ឋកិច្ចពិភពលោកដែលកំពុងរៀបចំធ្វើឡើងនៅក្នុងទីក្រុងដាវ៉ូស ប្រទេស្វីស មិនគួរណាអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីកម្ពុជាធ្វើជាម្ចាស់វេទិកាមួយ ដើម្បីទាក់ទាញវិនិយោគគិនបរទេសនោះឡើយ។ ជាប្រតិកម្មតប អ្នកនាំពាក្យរដ្ឋាភិបាលបានហៅការលើកឡើងរបស់អង្គការអន្តរជាតិនេះថា ជាសម្តីរបស់ជនពាល។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ មករា អង្គការអន្តរជាតិGlobal Witness បានលើកឡើងថា វេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីដាវ៉ូសប្រទេសស្វីស មិនគួរអនុញ្ញាតឲ្យលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន រៀបចំវេទិកាមួយក្នុងបំណងទាក់ទាញការវិនិយោគថ្មីៗពីបរទេសនោះទេ។ បើតាម Global Witness កិច្ចប្រជុំរបស់វរជនលើផ្នែកហិរញ្ញវត្ថុនេះ មិនគួរណាផ្តល់វេទិកាដល់ជនផ្តាច់ការដើម្បីស្វែងរកដៃគូរវិនិយោគអន្តរជាតិឡើយ។ប្រភព៖RFI
http://km.rfi.fr/cambodia/Global-Witness-said-world-economic-forum-should-not-allow-Hun-Sen-host-forum-19-01-2017?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2017-01-19