មន្ត្រីរដ្ឋាភិបាលកម្ពុជា ហៅមន្ត្រីអង្គការអន្តរជាតិដ៏ធំមួយដែលបានស្នើឲ្យវេទិកាសេដ្ឋកិច្ចពិភពលោក ផាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីកិច្ចប្រជុំ ថាជាបិសាចអន្តរជាតិ។ ប្រតិកម្មដោយពាក្យសម្ដីខ្លាំងៗបែបនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីមន្ត្រីអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) អ្នកស្រី អាលីស ហារីសាន់ (Alice Harrison) ស្នើឲ្យវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រារព្ធធ្វើឡើងក្នុងទីក្រុងដាវូស (Davos) ប្រទេសស្វីស (Switzerland) នៅខែឧសភា ខាងមុខ មិនត្រូវអនុញ្ញាតឲ្យលោក ហ៊ុន សែន ចូលរួមនោះទេ។ប្រតិកម្មទៅនឹងការលើកឡើងរបស់មន្ត្រីអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងនៅថ្ងៃទី១៩ មករា ដោយចាត់ទុកសម្ដីរបស់មន្ត្រីអង្គការអន្តរជាតិនេះ ថាជាសម្ដីរបស់ជនពាលដែលតែងញុះញង់ប្រឌិតខុសពីការពិត។ប្រភព៖RFA
http://www.rfa.org/khmer/news/politics/govt-official-react-to-global-witness-01192017062446.html