ភ្នំពេញ៖ភរិយាមន្ដ្រីនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក និងអគ្គលេខាធិការរង គ.ជ.ប នៅព្រឹកថ្ងៃអង្គារិ៍ នេះ បានថ្វាយញត្តិទៅខុទ្ទកាល័យព្រះមហាក្សត្រ និងទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីសុំឱ្យព្រះអង្គជួយអន្ដរាគមន៍លើកលែងទោស ឬក៏ដោះលែងស្វាមីរបស់ពួកគេ ដែលបានឃុំខ្លួនក្នុងសំណុំរឿងមួយដែលគេហៅថា ជារឿងនយោបាយ។
អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ដ្រី បានរាយការណ៍ថា ស្ដ្រីទាំង៥នោះ រួមមានភរិយា លោក ណៃ វង់ដា លោក នី សុខា លោក នី ចរិយា លោក យី សុខសាន្ដ និងកូនស្រី លោកស្រី លឹម មុន្នី ។ ពួកគាត់បានយកញត្តិទៅដាក់គណៈរដ្ឋ មន្ដ្រី និងទៅខុទ្ទកាល័យព្រះបរមរាជវាំង។ប្រភព៖វិទ្យុស្ដ្រី