បណ្តឹងសុំលុបឈ្មោះវៀតណាមចេញពីបញ្ជីបោះឆ្នោតស្ទើរទាំងអស់ត្រូវ គ.ជ.ប ច្រានចោល

2017-01-24 16:20:00 5318 Views

 

គ.ជ.ប ប្រកាសរក្សាទុកអ្នកដែលគេសង្ស័យថា ជាជនជាតិវៀតណាមស្ទើរទាំងអស់ក្នុ​​​ង​​​ប​​ញ្ជី​បោះ​ឆ្នោ​​តដំ​បូ​ងដដែល ខណៈ​​គ​ណ​​បក្សប្រ​ឆាំងប្តឹងចោទថា អ្នកទាំងនោះជាជនជាតិវៀតណាមប្រើប្រាស់​ឯកសារមិ​​ន​ស្រ​​ប​​​ច្បា​​ប់​​​ ​ដើ​ម្បីបានបោះ​ឆ្នោតជ្រើ​សរើស​មេដឹកនាំជំនួសខ្មែរ។មន្ត្រីរបស់គណបក្សសង្គ្រោះជាតិអះអាងថាគិតត្រឹមថ្ងៃទី២០ ខែមករា ពួកគេបានប្តឹងជំទាស់ទៅ គ.ជ.ប ឲ្យលុ​ប​ឈ្មោះជនជាតិវៀតណា​មប្រមាណជាង២ពាន់នាក់ចេញពីបញ្ជីបោះឆ្នោតវិញ ដោយអះអាងថាអ្ន​ក​ទាំងនោះប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅចុះឈ្មោះបោះឆ្នោតមិនបានបំពេញល​ក្ខខណ្ឌចូល​ស​ញ្ជា​តិ​ខ្មែរត្រឹមត្រូវ។ប៉ុន្តែសម្រាប់អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា វិញឲ្យVODដឹងថា ការដោះស្រាយបណ្តឹងមានរយៈ​ពេល៨ថ្ងៃមកនេះ គ.ជ.ប សម្រេចរក្សា​ទុកឈ្មោះចុងចម្លើយជាង២ពាន់នាក់ ក្នុងបញ្ជីបោះ​ឆ្នោ​តដំបូ​ងដ​ដែ​ល​ ដោយថា អ្នកទាំងនោះមាន​​អត្តសញ្ញា​ណប័​ណ្ណ​គំរូថ្មីមា​នលក្ខខ​ណ្ឌគ្រប់គ្រា​ន់ស្របតា​មច្បា​ប់។ប្រភព៖VOD

http://vodhotnews.com/24/01/2017/officials-claim-that-the-request-to-remove-vietnam-from-the-list/

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា