ភ្នំពេញ: លោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែមករានេះ សម្រេចបន្តឃុំខ្លួនលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ក្នុងពន្ធនាគារ ដដែល ដោយទុកលទ្ធភាព ឲ្យសាលាដំបូង រាជធានីភ្នំពេញ បន្តនីតិវិធី ។ លោកស្រីចៅក្រម យល់ឃើញថា សំណុំរឿងនេះបានបញ្ជូន ទៅជំនុំជម្រះហើយ ដូច្នេះគម្បីរក្សាទុក ជនជាប់ចោទ ក្នុងពន្ធនាគារ ដដែល ។ លោកស្រី ទេព វន្នី ជាប់ចោទពីបទហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មិនា ២០១៣ ។ប្រភព៖ដើមអម្ពិលhttp://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/27494.html#sthash.dBHjwNPN.dpuf