តុលាការជាន់ខ្ពស់បានប្រកាសសាលដីកាច្រានចោលបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីឲ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆំាងមួយនាក់និងសកម្មជន៤នាក់ ដែលបានប្តឹងបដិសេធការសម្រេចរបស់សាលាដំបូងកាលពីឆ្នាំ២០១៥ លើសំណុំរឿងការតវ៉ានៅជិតទីលានប្រជាធិបតេយ្យ។អ្នកទំាង៥នាក់នោះ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្យសំណាង លោក ទេព ណារិន លោក សាន សីហាក់ និងលោក អាន បឋម។ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ បានប្រកាសសាលដីកាដោយច្រានចោលបណ្តឹងរបស់មេធាវីការពារក្តីឲ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆំាង និងសកម្មជន ដែលបានប្តឹងបដិសេធការសម្រេចរបស់សាលាដំបូង(បណ្តឹងសាលាទុក្ខសុំមោឃភាពនីតិវិធីសាលាដំបូង)កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ខណៈសំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់សាលាឧទ្ធរណ៍។ប្រភព៖VOD