ភ្នំពេញ: មន្ត្រីជំនាញព្រំដែននៃគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ កាលពីម្សិលមិញ បានបើកកិច្ចប្រជុំវិសាមញ្ញនៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងទីក្រុងភ្នំពេញដើម្បីបន្តរកដំណោះស្រាយព្រំដែនដែលភាគីទាំងពីរនៅខ្វែងគំនិតគ្នាដែលមិនទាន់អាចដំណើរការទៅមុខបានក្នុងការបោះបង្គោលដែលនៅសល់ ២៤ បង្គោល។កិច្ចប្រជុំវិសាមញ្ញរវាងភាគីទាំងពីរធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ីត ដែលដឹកនាំប្រតិភូមកដល់កម្ពុជាកាលពីថ្ងៃទី ២៣ ខែមករាដល់ថ្ងៃម្សិលមិញដែលបានជួបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញរកដំណោះស្រាយព្រំដែនដែលនៅខ្វែងគំនិតគ្នា កិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងការរត់ពន្ធគ្រឿងញៀន និងជួញដូរមនុស្ស។ប្រភព៖ភ្នំពេញប៉ុស្ដិ៍