មន្ត្រី​បក្ស​ប្រឆាំង​គ្រោង​កោះ​ហៅ​លោក ទៀ បាញ់ បំភ្លឺ​រឿង​ដំឡើង​ស័ក្តិ​អ្នក​វាយ​តំណាង​រាស្ត្រ

2017-01-27 09:25:00 5359 Views

 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ខ្លួន​នឹង​អាច​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី ដល់​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​ទៀត ដែល​ធ្លាប់​វាយ​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង។ជាមួយ​គ្នា​នោះ មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​មនុស្ស ក៏​លើក​ឡើង​ស្រដៀង​គ្នា​ថា ស្រប​ពេល​មាន​ការ​សង្ស័យ​ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​បុគ្គល​ធ្លាប់​វាយ​តំណាងរាស្ត្រ​នេះ សមាជិក​សភា​មាន​សិទ្ធិ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មក​ឆ្លើយ​បំភ្លឺ។ប្រសិន​បើ​ពិនិត្យ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ផ្កាយ​មួយ​ដល់​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ចូលរួម​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​របួស​ធ្ងន់ ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ជាតិ សន្តិសុខ​ជាតិ និង​ផល​ប្រយោជន៍​ជន​រងគ្រោះ គឺ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ទៅ​បកស្រាយ​បំភ្លឺ​ក្នុង​រដ្ឋសភា​នា​ពេល​ខាង​មុខ។ប្រភព៖RFA

http://www.rfa.org/khmer/news/politics/Government-promote-another-body-guard-beat-CNRP-MP-01262017083909.html

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា