មន្រ្តីគណបក្សសង្រ្គោះជាតិនៅក្រុងប៉ោយប៉ែត្រ គឺលោក ឌិន ពុទ្ធី ដែលទើបនឹងចេញពីពន្ធនាគារករណីរងការចោទ
ប្រកាន់ពីតុលាការរឿងគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងលោក ឈាន ពិសិដ្ឋ ដែលជានាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយ
ប៉ែតកាលពីចុងឆ្នាំ ២០១៦កន្លងទៅនោះបានដាក់ពាក្យលាឈប់ពីគណបក្សសង្រ្គោះជាតិហើយ ។នៅក្នុងលិខិតលាឈប់របស់លោក ឌិន ពុធ្ធី ដែលអ្នកសារព័ត៌មានទើបនឹងទទួលបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧
នេះបាន ឱ្យដឹងថា ការលាឈប់ពីសមាជិកគណបក្សសង្រ្គោះជាតិនេះមិនមានគោលបំណងអ្វីផ្សេងនោះឡើយ គឺដោយ
សារតែមិនមានពេ លវេលាគ្រប់គ្រាន់ក្នុងការបម្រើគណបក្សតទៅទៀត ។ ម្យ៉ាងទៀតលោកថា ដោយសារតែរូបលោក
រវល់ជាមួយនឹងកិច្ចការងារ បម្រើសមាគមរបស់លោកផង។ប្រភព៖VIM
http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=3418