នៅក្នុងកិច្ចប្រជុំប្រចាំខែនៅរសៀលថ្ងៃចន្ទនេះគណបក្សសង្គ្រោះជាតិថានឹងពិភាក្សាអំពីការកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិទៅបំភ្លឺនៅរដ្ឋសភាពីករណីដំឡើងឋានន្តរស័ក្ដិដល់ក្រុមអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៣ នាក់កាលពីខែតុលា ឆ្នាំ ២០១៥ ខណៈដែលមជ្ឈដ្ឋានជាច្រើនថាការដំឡើងឋានន្តរស័ក្តិនេះជារឿងមិនសមហេតុផល។លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបានថ្លែងតាមរយៈទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា៖ «នៅថ្ងៃទី ៣០ មករាវេលាម៉ោង ២:៣០ រសៀលនៅពេលដែលយើងជួបប្រជុំខ្ញុំនឹងលើកពីបញ្ហានេះដើម្បីពិភាក្សាជាមួយគ្នា...ហើយយើងត្រូវសួរគ្នាថា តើយើងគួរកោះហៅគាត់ឬក៏អត់ហើយនៅពេលដែលយើងកោះហៅគាត់ តើផ្អែកទៅលើហេតុផលអ្វីខ្លះ»។
................
ប្រភព៖ភ្នំពេញប៉ុស្ដិ៍