ព្រះសង្ឃ ប៊ុត ប៊ុនតិញ កំពុង​ភ័យ​ព្រះ​កាយ​ពី​ការ​គំរាម​របស់​សមត្ថកិច្ច​ខេត្ត​សៀមរាប

2017-01-31 14:35:00 5300 Views

 

.......................

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជំរុញ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​ព្រះ​កាយ​របស់​ព្រះអង្គ ដោយសារ​មាន​មន្ត្រី​នគរបាល​ខេត្ត​ចំនួន ៦​នាក់ បាន​នាំ​គ្នា​ទៅ​គំរាម​អ្នកស្រុក​វ៉ារិន និង​អ្នក​ស្រុក​អង្គរធំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា។ព្រះអង្គ​មាន​ថេរដីកា​ថា ក្រុម​ប៉ូលិស​ទាំង​នោះ​បាន​ហាម​មិន​អោយ​ពលរដ្ឋ ឬ​ព្រះសង្ឃ​ដទៃ​ទៀត​ចូលរួម​ស្ដាប់​ការ​ថ្លែង​របស់​ព្រះអង្គ​ទាក់ទិន​នឹង​បញ្ហា​ព្រៃឈើ បញ្ហា​បោះឆ្នោត និង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត​នោះ​ឡើយ។ព្រះតេជព្រះគុណ​អះអាង​ថា សមត្ថកិច្ច​ព្រមាន បើ​មិន​ស្ដាប់​តាម​ពួកគេ​ទេ អាច​នឹង​មាន​គ្រោះ​ថ្នក់​ទាំង​អស់​គ្នា៖ «ប៉ូលិស​តាម ៦​នាក់ ឲ្យ​អាត្មា​ទៅ​ម្សិលមិញ​ ល្ងាច​ម៉ោង​ប្រហែល ៥ ហ្នឹង ពេល​អាត្មា​ចេញ​ផុត​ពី​ព្រៃ ពេល​នោះ​ប៉ូលិស​បាន​ចូល​ទៅ​គំរាម​នៅ​តំបន់​ហ្នឹង ហើយ​ប្រទាក់​ក្រឡា​គ្នា ព្រឹក​ឡើង​គេ​ឡើង​ទៅ​មើល​ម្ដង​ទៀត។ គេ​ទៅ​តាម​មើល​ដល់​ស្រុក​កំណើត​របស់​អាត្មា​ដែរ គឺ​ក្រុម​ប៉ូលិស​ឃុំ​ហ្នឹង។ គេ​ទៅ​គំរាម​ចំ​ឈ្មោះ​អាត្មា​ហើយ គេ​ហាម ប្រសិនបើ​អ្នក​នៅ​នឹង​ព្រៃ​ហ្នឹង ហ៊ាន​ចូលរួម​ទៀត នោះ​នឹង​មាន​គ្រោះថ្នាក់​ហើយ»

...........................

ប្រភព៖RFA

http://www.rfa.org/khmer/news/social-economy/ven-buntinh-fears-of-self-security-01302017230335.html

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា