...........................
ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងសារចំអកដាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជានិងមន្រ្តីកំពូលៗរបស់គណបក្សប្រជា
ជនដែល កំពុងកាន់អំណាចថា ហ៊ានប្ដឹងរូបលោកតែរឿងកំប៉ិកកំប៉ុក តែមិនហ៊ានប្ដឹងរឿងផ្សេងធំៗដូចជារឿងផែនការ
ក៥ ដែលរូបលោក បានធ្វើការចោទប្រកាន់នោះទេ ។លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសបានជម្រុញដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង
លោក ហេង សំរិន ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលគណបក្សប្រជាជនឱ្យប្ដឹងរូបលោកករណីដែលលោក
បានចោទប្រកាន់យ៉ាងពេញទីថា អ្នកទាំង២រូបខាងលើនេះ គឺជាជនឧក្រឹដ្ឋសម្លាប់មនុស្សក្នុងសម័យផែនការ ក៥ ដើម្បី
អនុវត្តន៍តាមបទបញ្ជារបស់ប្រទេសវៀតណាមដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺន រាប់សែននាក់ ៖ « តែបន្ទាប់ពី
ខ្ញុំបានចោទពួកគាត់ថា ជាជនឧក្រិដ្ឋ ដែលពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក គឺការអនុវត្តន៍ផែនការ ក៥ នៅ
ប្រទេសកម្ពុជា ពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៨ ដែលជាការចោទប្រកាន់មួយដ៏ធ្ងន់ធ្ងរបំផុត ពួកគាត់ទាំង ២ នាក់នេះ
អត់ហ៊ានប្តឹងខ្ញុំទេ » ។
.............................
ប្រភព៖VIM
http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=3445