លោ​ក​ ហ៊ុ​ន​ ​សែ​ន​ ​មិន​អ​នុ​ញ្ញា​ត​ឱ្យ​លោក​ ​ទា​ ​បា​ញ់​ ចូ​ល​​ខ្លួ​ន​បំ​ភ្លឺ​តា​ម​សំ​ណើរ​កោះ​ហៅ​រ​ប​ស់​ប​ក្ស​ប្រ​ឆាំង​រឿ​ង​ដំ​ឡើង​ឋា​នៈ​ដល់​អ្ន​ក​​វា​យ​តំ​ណា​ង​រា​ស្រ្ត​នោះទេ​ ​​​

2017-02-01 10:35:00 5344 Views

 

.............................

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានចេញមុខប្រកាសថា លោកនឹងមិនអនុញ្ញាតឱ្យរដ្ឋមន្រ្តីចំនួន៣រូបចូល
ខ្លួនទៅ បំភ្លឺតាមសំណើរកោះហៅរបស់សមាជិកសភាមកពីគណបក្សប្រឆាំងនោះទេ ។ អ្នកទាំង៣រូបនេះក៏មានឈ្មោះ
របស់រដ្ឋមន្រ្តីក្រសួងការពារជាតិគឺលោក ទា បាញ់ ដែលតំណាងរាស្រ្តគណបក្សប្រឆាំងគ្រោងនឹងកោះហៅឱ្យឆ្លើយបំភ្លឺ
ករណីដំឡើងឋានៈដល់អ្នកវាយតំណាងរាស្រ្តដែរ ។ លោក ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកគាំទ្រសកម្មភាពរបស់រដ្ឋាភិបាលនៅថ្ងៃពុធ ទី១កុម្ភៈ
នេះថា មូលហេតុដែលមិនបានអនុញ្ញាតឱ្យចូលទៅតាមការកោះហៅរបស់សមាជិកសភាគណបក្សប្រឆាំងយ៉ាងដូច្នេះ 
ដោយសារតែគណបក្សប្រឆាំងទាំងនោះមិនបានគោរពច្បាប់ ។ លោក ហ៊ុន សែន បានបញ្ជាក់ថា បើចង់ឱ្យរដ្ឋមន្រ្តីទាំង
នោះចូលខ្លួនបំភ្លឺតាមការកោះហៅរបស់ខ្លួននោះ ដាច់ខាតអ្នកទាំងនោះត្រូវតែគោរពច្បាប់ខ្លួនឯងជាមុនសិន៖«៖ «ខ្ញុំ
មិនអនុញ្ញាតឲ្យទៅបំភ្លឺ នៅសភាទេ អ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់
ផង ឲ្យគេចូលបំភ្លឺយ៉ាងមេច មិនឲ្យទៅទេ អ្នកឯងត្រូវគោរពច្បាប់សិន 
»។

..............................

ប្រភព៖VIM

http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=3447

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា