គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) សូមជូនដំណឹងដល់ភាគីពាក់ព័ន្ធការបោះឆ្នោត (គណបក្សនយោបាយ អង្គការ សមាគមមិនមែនរដ្ឋាភិបាល និងស្ថាប័នព័ត៌មានជាតិ និងអន្តរជាតិ) ជ្រាបថា ខុមហ្រ្វែល បានរៀបចំក្រុមគ្រូបង្គោលសម្រាប់សម្របសម្រួលការបណ្ដុះបណ្ដាលអំពីច្បាប់ បទបញ្ជា និងនីតិវិធីបោះឆ្នោត និងការសង្កេតដំណើរការបោះឆ្នោត។