.................
ក្រុមពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ នៅខេត្តកោះកុង រិះគន់មន្ត្រីដោះស្រាយវិវាទដីធ្លីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ថា មិនបានចូលរួមចំណែកដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។ ការលើកឡើងនេះ ដោយសារតែការចរចាជាមួយក្រុមហ៊ុនរកដំណោះស្រាយកាលពីថ្ងៃទី២០ ខែមករា មិនទទួលបានលទ្ធផល។ក្រុមពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ១០០នាក់ មកពីខេត្តកោះកុង តវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ដើម្បីតាមដាន និងស្នើក្រសួងឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ របស់ឧកញ៉ា ហេង ហ៊ុយ និងក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៦។ពលរដ្ឋប្រមាណ ១០០នាក់នេះ គឺតំណាងឱ្យពលរដ្ឋប្រមាណ ១៧៥គ្រួសារ មកពីស្រុកចំនួនពីរនៅខេត្តកោះកុង គឺស្រុកស្រែអំបិល និងស្រុកបុទុមសាគរ។
....................
ប្រភព៖RFA
http://www.rfa.org/khmer/news/land/kohkong-02022017225225.html