..........................
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ដ បានឱ្យដឹងថា អ្នកច្បាប់គណៈរដ្ឋមន្ដ្រី និងក្រសួងយុត្ដិធម៌ចាប់ផ្ដើមជួបប្រជុំគ្នាហើយ ដើម្បីធ្វើសេចក្ដីព្រាងលើមាត្រាមួយចំនួនទាក់ទងនឹងច្បាប់ស្ដីពីគណបក្សនយោបាយ។លោក សុខ ឥសាន្ដ បានបង្ហើបដូចនេះ នៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយវិទ្យុស្ដ្រី កាលពីព្រឹកថ្ងៃចន្ទ ទី០៦ កុម្ភៈ នេះ ។
លោកបានបញ្ជាក់ថា មិនយូរទេយ៉ាងហោចណាស់ គឺ ចុងខែមិនា ឬ ដើមខែ មេសា បន្ថិចច្បាប់នេះនឹងបញ្ចូនទៅកាន់រដ្ឋសភា ដើម្បីឱ្យរដ្ឋសភាពិនិត្យ និងសម្រេចបញ្ចូនទៅកាន់គណៈកម្មាការនីតិកម្ម ហើយសម្រេចបើកកិច្ចប្រជុំដើម្បីពិភាក្សា។
.........................
ប្រភព៖វិទ្យុស្រ្តី