យុទ្ធនាការអាវខ្មៅនៅថ្ងៃចន្ទនេះមានភាពចម្រូងសម្រាស់ ខណៈមានមនុស្សមួយក្រុមចេញមុខមកតវ៉ាប្រឆាំងមិនធ្វើយុទ្ធនាការនោះ ដែលទាមទារឲ្យដោះលែងអ្នកជាប់ឃុំ។សកម្មជនដីធ្លីមួយចំនួនក្នុងសហគមន៍បុរីកីឡាបានបន្តធ្វើយុទ្ធនាការអាវខ្មៅដោយនាំគ្នាឈរលើកបដារូបថតលោក កែម ឡី មន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តី គ ជ ប លោក នីចរិយា និងតំណាងសហគមន៍ អ្នក ទេព វន្នី ។ ពួកគេបានស្រែកទាមទារឲ្យតុលាការដោះលែងអ្នកទាំងនោះ ប៉ុន្តែត្រូវផ្អាកវិញបន្ទាប់ពីពលរដ្ឋមួយក្រុមផ្សេងទៀតនៅក្នុងសហគមន៍នេះដែរ ចេញមករារាំងមិនឲ្យធ្វើ។អ្នកស្រី ទឹម សាក់មន្នី អះអាងថាជាតំណាងពលរដ្ឋដែលតវ៉ាប្រឆាំង និយាយថាមូលហេតុដែលពួកគាត់ជំទាស់មិនឲ្យធ្វើយុទ្ធនាការអាវខ្មៅនៅក្នុងសហគមន៍នោះ ដោយយល់ថាការធ្វើយុទ្ធនាការនេះមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ពលរដ្ឋដែលមិនទាន់ទទួលបានដំណោះស្រាយជម្លោះដីធ្លីឡើយ។
...................
ប្រភព៖VOD
http://vodhotnews.com/06/02/2017/black-shirt-campaign-controversy-keen-citizen-not-do/