.......................
ខណៈដែលគណបក្សប្រជាជនកម្ពុជាបានបើកការវាយប្រហារផ្លូវច្បាប់ថ្មីៗទៅលើគណបក្សប្រឆាំងនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យថា គណបក្សត្រូវចៀសវាងជម្លោះមិនចាំបាច់ ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា កាន់តែខិតជិតមកដល់។ថ្លែងក្នុងខេត្តក្រចេះ លោក កឹម សុខា ដែលធ្វើដំណើរទូទាំងប្រទេសនៅមុនការបោះឆ្នោតនាពេលខាងមុខនោះ បានមានប្រសាសន៍ថា គណបក្សជិតនឹងព្រាងបញ្ចប់ការរៀបចំរបស់ខ្លួនសមាជិកបក្សជាង២០.០០០នាក់ដើម្បីឈរឈ្មោះនៅក្នុងឃុំសង្កាត់ចំនួន១.៦៤៦សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី៤ខែមិថុនាហើយ ។
.......................
ប្រភព៖ខេមបូឌា ដេលី