…………………………………….
ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្ដៅខ្លាំង អង្គការសង្គមស៊ីវិលបានបង្ហាញក្ដីបារម្ភថា ការវិវឌ្ឍចុងក្រោយនៃនយោបាយនៅកម្ពុជានៅនឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្របពេលការបោះឆ្នោតជិតមកដល់។លោក ព្រាប កុល នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា លើកឡើងថា ស្ថានការណ៍នយោបាយចុងក្រោយនៅកម្ពុជា គឺជារបត់ថ្មីស្រឡាងមួយ ពិសេសទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដោយលោកថា នឹងធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះដោយយោងតាមហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះ។លោកសរសរថា៖ «ការវិវឌ្ឃចុងក្រោយនៃនយោបាយកម្ពុជាគួរឲ្យមានការព្រួយបារម្ភណាស់ ជាពិសេសការធ្វើច្បាប់ ឬវិសោធនកម្មច្បាប់ ដែលអាចឈានទៅដល់ការរំលាយគណបក្សនយោបាយណាមួយ។ នេះជារបត់ថ្មីមួយ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាធិបតេយ្យនៅកម្ពុជា»។
......................................
ប្រភព៖VOD