................................
ភ្នំពេញៈ បន្ទាប់ពីរៀបចំបេក្ខជនឃុំសង្កាត់ជាង ២ ម៉ឺននាក់ដើម្បីប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នាខែមិថុនារួចរាល់ គណបក្សសង្គ្រោះជាតិ (CNRP) ក៏នឹងរៀបចំអ្នកសង្កេតការណ៍ជាង ៤ ម៉ឺននាក់ដើម្បីឃ្លាំមើលការបោះឆ្នោតផងដែរដោយខណៈនេះបានប្រកាន់យកជំហរមិនឈ្លោះក្រោមហេតុផលថាគណបក្សមានការងារសំខាន់ច្រើនដែលត្រូវធ្វើ។
ថ្លែងទៅកាន់សមាជិក និងសកម្មជនក្នុងខេត្តក្រចេះកាលពីថ្ងៃអាទិត្យលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិបានអំពាវនាវទៅសមាជិករបស់ខ្លួនមិនឲ្យឈ្លោះប្រកែកជាមួយអ្នកដទៃដោយសារគណបក្សសង្គ្រោះជាតិមានការងារច្រើនដែលត្រូវធ្វើសម្រាប់ការបោះឆ្នោតនាពេលខាងមុខដូច្នេះគណបក្សសង្គ្រោះជាតិមិនមានពេលឈ្លោះជាមួយអ្នកដទៃទេ។ លោក កឹម សុខា បានអះអាងថា បន្ទាប់ពីបញ្ចប់បញ្ជីឈ្មោះបេក្ខជនឃុំសង្កាត់គណបក្សនឹងជ្រើសរើសអ្នកសង្កេតការណ៍បោះឆ្នោតផងដែរ។
................................
ប្រភព៖ភ្នំពេញប៉ុស្ដិ៍