........................
ពលរដ្ឋរស់នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង មើលឃើញថា សន្ទុះនៃការយកចិត្តទុកដាក់បម្រើពលរដ្ឋរបស់ចៅសង្កាត់ស្ទឹងត្រែង ពីមួយអាណត្តិទៅមួយអាណត្តិ ហាក់ដូចជាចុះខ្សោយទៅ ជាពិសេសនៅអាណត្តិចុងក្រោយនេះមានចំណុចអវិជ្ជមានច្រើន ដែលចៅសង្កាត់ពុំសូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងរក្សាតាមបញ្ជារបស់ក្រសួងមហាផ្ទៃ គឺភូមិ-ឃុំមានសុវត្ថិភាពជូនពលរដ្ឋ។ ពួកគេចង់ឲ្យចៅសង្កាត់នៅអាណត្តិបោះឆ្នោតថ្មីខាងមុខនេះ ចូលរួមចំណែកដោះស្រាយបញ្ហាទាំងនេះឲ្យបាន។ពលរដ្ឋចង់ឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានឆន្ទៈបម្រើពលរដ្ឋពិតប្រាកដ មិនប្រកាន់បក្ខពួកនិយម និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ។
.........................
ប្រភព៖RFA