លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើន​ជាថ្មី​ឲ្យ​អាជ្ញាធរ​ចាប់វាយ​ខ្នោះ អ្នកនយោបាយ​ឃោសនា​លុប​បំណុល​ពលរដ្ឋ

2017-02-08 10:55:00 5311 Views

 

.........................

ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់វាយ​ខ្នោះ​ភ្លាមៗ ចំពោះ​បុគ្គល​នយោបាយ​ណា​ដែល​ដើរ​ឃោសនា​តាម​មូលដ្ឋាន ដោយ​សន្យាថា ពួកគេ​នឹង​លុប​បំណុល​ជូន​ពលរដ្ឋ ដែល​ជំពាក់​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ នៅពេលដែល​គណបក្ស​ពួក​គេ​ជាប់ឆ្នោត​នោះ​។ លោក ហ៊ុន សែន ចាត់ទុក​ការឃោសនា​របស់​បុគ្គល​ទាំងនោះ គឺជា​ការសន្យា​បោកប្រាស់​ពលរដ្ឋ ដើម្បី​កេងចំណេញ​នយោបាយ ដែលជា​រឿង​មិនអាច​ទៅរួច​ឡើយ​។ថ្លែង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេ​ភ និង​ឆ្លង​សមិទ្ធផល ក្នុង​វត្ត​ព្រែកប្រា នៅ​ព្រឹក​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអក​ចំពោះ​គោលនយោបាយ​នោះ​វិញ​ថា បើសិនជា​ពួកគេ​ចង់​លុប​បំណុល​ជូន​ពលរដ្ឋ​នៅពេល​ពួកគេ​កាន់អំណាច​មែន​នោះ ទាល់តែ​បុគ្គល​ទាំងនោះធ្វើបដិវត្ត​​រំលាយរបបរាជានិយម បង្កើត​របបមួយថ្មីដូចជារបប ប៉ុល ពត វិញ​ ដែលគ្មាន​អ្នក​ជំពាក់​បំណុល​គេ​។​

..........................

ប្រភព៖ថ្មីៗ

https://thmeythmey.com/?page=detail&id=49293


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា