នៅក្នុងបទវិភាគនយោបាយមួយចេញផ្សាយកាលពីម្សិលមិញ អង្គការវេទិកាអនាគតបានធ្វើការព្រមានថា ប្រសិនបើស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា គ្មានការផ្លាស់ប្ដូរដែលចាំបាច់ទេ ដោយរដ្ឋាភិបាលគាបសង្កត់អ្នកប្រឆាំង ហើយជាញឹកញាប់គណបក្សប្រឆាំងពឹងផ្អែកលើការវាយប្រហារពូជសាសន៍នោះ ការខកចិត្តក្រោយការបោះឆ្នោតឆ្នាំ២០១៨ទំនងជានាំទៅរកអំពើហិង្សា។ដោយគូសបញ្ជាក់ថា ភាគច្រើនរដ្ឋាភិបាលបានងាកទៅប្រើស្នៀតចាស់ ពោលគឺការគាបសង្កត់ជាជាងការបន្តយ៉ាងសស្រាក់សស្រាំនូវរបៀបវារៈកំណែទម្រង់ដែលខ្លួនបានសន្យាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣នោះ អង្គការនេះនិយាយថា បរិយាកាសនយោបាយដ៏ផុយស្រួយនៅក្នុងប្រទេសអាចងាយនឹងផ្ទុះឡើង ប្រសិនបើអ្នកបោះឆ្នោតយល់ថាខ្លួនត្រូវគេបំបិទមាត់។
................
ប្រភព៖ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/36462