លោក ហ៊ុន សែន តែងតាំងកូនរបស់លោកជាអនុប្រធាន​គណៈកម្មាធិការត្រួតពិនិត្យក្នុងបក្ស

2017-02-10 10:35:00 5229 Views

 

................

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងកូនប្រុសទី២របស់លោក គឺលោក ហ៊ុន ម៉ានិត ជាសមាជិកគណៈកម្មាធិការកណ្តាល​ ទៅជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជារបស់លោក។​ក្នុងលិខិតដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៩ខែ កុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា «តែងតាំង ឯកឧត្តម ហ៊ុន​ ម៉ានិត សមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល»។​ការតែងតាំងនេះលោក ហ៊ុន សែន បញ្ជាក់ថា ធ្វើឡើងដោយយោងតាមសំណូមពរការងារនិងសមត្ថភាពមន្ត្រីគណបក្ស សំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលនិងមតិឯកភាពរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។​លោក ហ៊ុន ម៉ានិត ពេលបច្ចុប្បន្នក៏មានតួនាទីជា ប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទផងដែរ៕

..............

ប្រភព៖VOD

http://vodhotnews.com/10/02/2017/hs-appoint-his-son-on-top-rule-party/

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា