"រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ ពុំ​មាន​អំណាច​ផ្លូវ​ច្បាប់​លុប​ចោល​បំណុល​កម្ពុជា​ជំពាក់"

2017-02-10 14:40:00 5198 Views

 

..........................

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​កុម្ភៈ នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ ប្រទេស​កម្ពុជា បាន​ជំពាក់​បំណុល​សហរដ្ឋអាមេរិក ទាំង​ដើម​ទាំង​ចុង​សរុប​ចំនួន ៥០៥​លាន​ដុល្លារ​អាមេរិក។ មន្ត្រី​ដដែល​បញ្ជាក់​ថា ជំហរ​របស់​រដ្ឋបាល​អាមេរិក​ថ្មី ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក្នុង​ការ​តម្រូវ​ឲ្យ​កម្ពុជា ទូទាត់​សង​បំណុល​ដែល​ខ្លួន​ជំពាក់​នេះ គឺ​មិន​មាន​អ្វី​ប្រែប្រួល​ឡើយ។ខុស​ពី​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំពឹង​ទុក​ថា រដ្ឋបាល​អាមេរិក​ថ្មី​របស់​លោក ដូណាល់ ត្រាំ អាច​នឹង​ពិចារណា​លុបចោល​បំណុល​ដែល​កម្ពុជា ជំពាក់​អាមេរិក តាំង​ពី​សម័យ​សង្គ្រាម​នោះ នៅ​ថ្ងៃ​នេះ មន្ត្រី​នាំ​ពាក្យ​ការិយាល័យ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក អ្នកស្រី អាណា រីជ្ជីយ៍ អេឡែន (Anna Richey-Allen) បាន​បញ្ជាក់​ថា រដ្ឋបាល​ថ្មី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ពុំ​មាន​អំណាច​ផ្លូវ​ច្បាប់​លុបចោល​បំណុល​កម្ពុជា ជំពាក់​នោះ​ទេ។

..........................

ប្រភព៖RFA

https://goo.gl/1VSwK0


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា