តុលាការ ឲ្យ​លោកសម រង្ស៊ី ចូល​បំភ្លឺ​ពី​បណ្តឹង​ទី​បី របស់​លោក ហ៊ុន សែន នៅ​ព្រឹក​នេះ​

2017-02-14 10:25:00 5344 Views

 

...................

ភ្នំពេញ​៖ លោក សម រង្ស៊ី ត្រូវ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ជុំវិញ​បណ្តឹង​របស់​លោក ហ៊ុន សែន ដែល​ប្តឹង ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១​លាន​ដុល្លារ​។ យ៉ាងណា លោក សម រង្ស៊ី មិន​អាចមាន​វត្តមាន​នៅក្នុង​តុលាការ​នោះទេ ដោយសារតែ​អតីត​មេបក្ស​ប្រឆាំង​រូបនេះ កំពុងតែ​រស់នៅ​ឯបរ​ទេស​។តាម​ដីកា​កោះហៅ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅឯ​ប្រទេស​បារាំង ត្រូវ​ចូលទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ដើម្បី​បំភ្លឺ​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា ជុំវិញ​បណ្តឹង​លើក​ទី​បី របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក ហ៊ុន សែន បាន​ប្តឹង លោក សម រង្ស៊ី ជា​លើក​ទី​បី ដោយ​ចោទ​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ហើយ​ទាមទារ​សំណង​ជំងឺ​ចិត្ត រហូតដល់​ទៅ​១​លាន​ដុល្លារ​។ 

...................

ប្រភព៖ថ្មីៗ

https://thmeythmey.com/?page=detail&id=49503

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា