.................
អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយ លោក គឹម សុខ ដែលកំពុងរងបណ្ដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ទាក់ទងទៅនឹងការថ្លែងពីករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី បានឱ្យដឹងថា មិត្តភក្ដិរបស់លោក២នាក់ ត្រូវបាន
អាជ្ញាធរធ្វើការ ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញទាំងយប់ ។លោក គឹម សុខ បញ្ជាក់ថា មិត្តភក្ដិរបស់លោកនោះមានឈ្មោះថា សៀង ជិន និងអ្នកជិតស្និទ្ធគាត់ម្នាក់ទៀត ។ អ្នកទាំង
២រូបខា ងលើនេះត្រូវបានគេឃាត់ខ្លួន ក្រោយពេលដែលពួកគេបានបានខ្ចីឡានគេដឹករូបលោកចេញពី ការិយាល័យរបស់វិទ្យុសម្លេងស ហរដ្ឋអាមេរិក (VOA) ទៅផ្ទះរបស់លោក កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ៖ « មិត្តភក្តិរបស់ខ្ញុំម្នាក់ គឺលោក សៀង ជិន និងអ្នកជិតស្និទ្ធគាត់ម្នាក់ទៀត ត្រូវបានគេឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញតាំង
ពីយប់មិញ ដោយគ្រាន់តែពួកគាត់បានខ្ចីឡានគេទៅដឹកជូនដំណើរខ្ញុំពីការិយាល័យការងារVOAមកផ្ទះ » ។
................
ប្រភព៖VIM