................
ភ្នំពេញ)៖គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានសម្រេចដកមន្ត្រីជាន់ខ្ពស់ចំនួនពីររូបចេញពីគណបក្ស គឺលោក ហារី សំអាត អនុប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងលោក ឈួន ប៊ុនសុង ពីតំណែងអគ្គនាយកទំនាក់ទំនងសាធារណៈ ជាផ្លូវការហើយ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។
ការដកមន្ត្រីទាំងពីរនេះ គឺបន្ទាប់ពីបានរកឃើញថា លោកហារី សំអាត បានក្បត់បក្សទៅទៅចូលជាមួយគណបក្ស ខ្មែររួបរួមជាតិរបស់លោកញឹក ប៊ុនឆៃ និងបាននាំសមាជិកមួយចំនួន ទៅជាមួយផងដែរខណៈដែលគាត់មិនទាន់បានលាលែងចេញពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ ចំណែកលោក ឈួន ប៊ុនសុង អគ្គនាយកទំនាក់ទំនងសាធារណៈ បន្ទាប់ពីបានរកឃើញប្រព្រឹត្តអំពើពុករលួយ កិបកេងលុយនៅក្នុងគណបក្ស។
ការសម្រេចដកលោក ហារី សំអាត និងលោកឈួន ប៊ុនសុង បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបើកកិច្ចប្រជុំវិសាមញ្ញ កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ។
................
ប្រភព៖រស្មីកម្ពុជា