ខណៈដែលតុលាការកោះហៅ លោក សម រង្ស៊ី ឲ្យចូលបំភ្លឺនៅថ្ងៃនេះ គណបក្សប្រឆំាងអះអាងថា មិនបានផ្តល់មេធាវីការពារក្តីឲ្យ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងសំណុំរឿងដែលលោក ហ៊ុន សែន ប្តឹងនោះទេ ដោយថាអតីតប្រធានបក្សរូបនេះ មិនមែនជាសមាជិករបស់បក្សទៀតទេ។លោក ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសងជំងឺចិត្តចំនួន១លានដុល្លារអាមេរិក បន្ទាប់ពីលោក សម រង្ស៊ី និយាយថា លោក ហ៊ុន សែន ឲ្យលុយ ធី សុវណ្ណថា ១លានដុល្លារដើម្បីបំបែកបក្សសង្រ្គោះជាតិ។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹងថា គណបក្សប្រឆំាងមិនបានដាក់មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ហ៊ុន សែន នោះទេ ដោយលោកថា លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធានបក្សនេះហើយ។ លោកនិយាយថា «គាត់លែងនៅក្នុងគណបក្សទៀតហើយ ដូច្នេះកិច្ចការនេះសួរទៅគាត់ផ្ទាល់តែម្តង»។
..........................
ប្រភព៖VOD