(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានក្រើនរំលឹកឧត្តមស្នងការអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ត្រូវគោរពដែនអធិបតេយ្យ និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។ ការមិនរំលោភដែនអធិបតេយ្យ និងមិនជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងនេះ ដើម្បីរក្សាបានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា។ការថ្លែងស្នើឲ្យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កុំរំលោភលើដែនអធិតេយ្យ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាលើកដំបូងរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកស្រី Wan Hea-Lee តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (OHCHR) បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាព្រមព្រៀង និងអនុញ្ញាតឲ្យ ការិយាល័យនេះមានវត្តមាននៅកម្ពុជាជាថ្មីកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ កិច្ចពិភាក្សាបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
....................
ប្រភព៖Freshnews
http://www.freshnewsasia.com/index.php/en/localnews/47050-2017-02-14-05-43-13.html