.........................
តាកែវ៖ ម្ដាយរបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី ភោគ សេ អាយុ៧៧ឆ្នាំ នៅតែមានចម្ងល់ជាប់ក្នុងចិត្តជានិច្ចថា តើហេតុអ្វីបានជាកូនប្រុសរបស់លោកស្រី ត្រូវបានគេបាញ់សម្លាប់ ។លោកស្រី រស់នៅក្នុងស្រុកកំណើតរបស់លោក កែម ឡី ស្ថិតនៅក្នុងភូមិអង្គតាកុប ឃុំសំបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកស្រី ភោគ សេ មានប្រសាសន៍ថា លោកស្រីមិនជឿថាលោក កែម ឡី ជំពាក់លុយគេ៣០០០ដុល្លារនោះទេ។លោកស្រីប្រាប់ VOAពេលកំពុងអង្គុយនៅលើឥដ្ឋមុខផ្នូររបស់លោក កែម ឡី ថា៖«ខ្ញុំមិនជឿទេ! កូនខ្ញុំមិនដែលខ្ចីលុយអាណាទេ។ ជំពាក់លុយ គេទារលុយ គេមិនយកទៅសម្លាប់អញ្ចឹងទេ»។លោកស្រី ភោគ សេ មានប្រសាសន៍បន្ថែមទាក់ទងនឹងសវនាការជំនុំជម្រះក្នុងសំណុំរឿងឃាតកម្មនេះ ដែលត្រូវគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ ខែមីនាខាងមុខថា៖ «ឲ្យគេរកឲ្យឃើញ ចង់ឲ្យរកយុត្តិធម៌ឲ្យណា»។
......................
ប្រភព៖VOA
http://khmer.voanews.com/a/kem-ley-family-awaits-for-justice/3725861.html