បេក្ខនារី​ចៅ​សង្កាត់​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​តុលាការ​ខេត្ត​ប៉ៃលិន​ពី​បទ​បរិហារ​កេរ្តិ៍​តាម​បណ្ដឹង​ពលរដ្ឋ

2017-02-16 11:55:00 5329 Views

 

................

បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ជា​ចៅ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ម្នាក់​ទៀត ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​បំភ្លឺ​ពី​បទ​បរិហារ​កេរ្តិ៍​តាម​បណ្ដឹង​របស់​ពលរដ្ឋ។ ដីកា​កោះ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី ​បេក្ខនារី​រូប​នេះ បាន​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សង្កាត់​ឲ្យ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចំនួន ៨​នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត​កាល​ពី​ខែ​មករា កន្លង​ទៅ។សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ៃលិន បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ពេល​កំណត់​ដូច​ដីកា​កោះ​របស់​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន។បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ចៅ​សង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី រៀម ណាម៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ថា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន កោះ​ហៅ​អ្នកស្រី​ទៅ​បំភ្លឺ​នេះ គឺ​ជា​រឿង​នយោបាយ ដោយសារ​អ្នកស្រី​បាន​ប្ដឹង​ជនជាតិ​វៀតណាម ចំនួន ៨​នាក់​ទៅ​ក្រុមប្រឹក្សា​សង្កាត់​ទួលល្វា ដើម្បី​ឲ្យ​លុប​ឈ្មោះ​អ្នក​ទាំងនោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាល​ពី​ខែ​មករា កន្លង​ទៅ។

..............

ប្រភព៖FRA

https://goo.gl/hbjbWV

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា