ភ្នំពេញ: សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់បានគេចខ្លួនចេញពីប្រទេសកម្ពុជាកាលពីសប្ដាហ៍មុន បន្ទាប់មានដីកាកោះហៅឲ្យចូលមកតុលាការរាជធានីភ្នំពេញ ដើម្បីបំភ្លឺពាក់ព័ន្ធអំពីបទចោទញុះញង់ឲ្យមានការរើសអើងកាលពីឆ្នាំ ២០១៣ និងបានរិះគន់រដ្ឋាភិបាលនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនដែលមានឈ្មោះ «I love Cambodia Hot News II» ហើយគណបក្សប្រឆាំង និងសង្គមស៊ីវិលចាត់ទុកថាជាការបំភិតបំភ័យក្នុងការសម្តែងមតិនៅពេលជិតបោះឆ្នោត។
លោក អូន វណ្ណសាក់ អាយុ ២៥ ឆ្នាំ ជាសកម្មជនគណបក្សសង្គ្រោះជាតិបានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី ១៦ ខែកុម្ភៈក្រោយពីតុលាការបានបញ្ជូនដីកាឲ្យម្ដាយរបស់លោកកាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ ២០១៧។
...................
ប្រភព៖ភ្នំពេញប៉ុស្ដិ៍