រដ្ឋសភាបញ្ជូន សេចក្តីស្នើច្បាប់ វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ទៅព្រឹទ្ធសភាយ៉ាងប្រញាប់

2017-02-20 15:00:00 5371 Views

 

.....................

ភ្នំពេញ៖បន្ទាប់ពីរដ្ឋសភា លើកដៃអនុម័តយ៉ាងប្រញាប់ប្រញាល់ ទៅលើសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧  ដែលមិនមានការចូលរួម ពីសមាជិកសភាមកពី គណបក្សប្រឆំាងនោះ លោក ឡេង ប៉េង ឡុង អ្នកនំាពាក្យរដ្ឋសភា បានឲ្យដឹងថា សេចក្តីស្នើសុំវិសោធនកម្មច្បាប់នេះ ក៏នឹងបញ្ជូនទៅកាន់ព្រឹទ្ធសភា នៅថ្ងៃដដែលនេះដែរ ដើម្បីពិនិត្យ និងអនុម័ត។ ប្រាប់អ្នកសារព័ត៌មាន ក្រោយសម័យប្រជុំវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី២០ កុម្ភៈ នេះ លោកឡេង ប៉េងឡុង បានឲ្យដឹងថា នៅពេលព្រឹទ្ធសភា អនុម័ត ហើយបញ្ជូនមករដ្ឋសភាវិញ ពេលនោះរដ្ឋសភានឹងបញ្ជូន ទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ ដើម្បីពិនិត្យធម្មនុញ្ញភាព ហើយបញ្ជូនមកសភាវិញ ដើម្បីថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឲ្យ ប្រើប្រាស់ជាផ្លូវការ ។

........................

ប្រភព៖ដើមអម្ពិល

https://goo.gl/RnUlCr


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា