លោក សុខ ឥសាន​៖ សមាជិកសភា​អាស៊ាន​រំលោភ​ធម្មនុញ្ញ​ដោយជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​

2017-02-21 09:25:00 5407 Views

 

.....................

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយបក​ទៅ​សមាជិកសភា​អាស៊ាន ដែល​បានចេញ​សេចក្តីថ្លែងការណ៍​វាយតម្លៃថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ស្លាប់ ក្រោយ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចេញ​។ សម្រាប់​លោក លោក សុខ ឥសាន ការលើកឡើង​បែបនេះ គឺជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដែល​ធម្ម​នុ​ញ្ញា​អាស៊ាន​ហាមឃាត់​។​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ រដ្ឋសភា​បានអនុម័ត​ខ្លឹមសារ​ថ្មី​នៃ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ជា​ឯក​ច្ឆ័​ន ដោយ​សំឡេង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​រូប​។ ខ្លឹមសារ​ថ្មី​នេះ បន្ថែម​ចំណុច​ថា ទណ្ឌិត មិនមាន​សិ​ទិ្ធ​ធ្វើជា​ប្រធាន និង​អនុប្រធាន​គណបក្ស នោះឡើយ​។ មួយថ្ងៃ​មុនពេល​ដែល​ស​ភា​កម្ពុជា​អនុម័ត អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ដោយ​ចាត់ទុកថា ការធ្វើ​វិសោធនកម្ម​ថ្មី​នេះ ជាការ​ស្លាប់​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

......................

ប្រភព៖ថ្មីៗ

https://www.thmeythmey.com/index.php?page=detail&id=49736

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា