រ​ដ្ឋ​ម​ន្រ្តី​ក្រសួ​ង​ម​ហា​​ផ្ទៃ ​ជំ​រុ​ញ​ឲ្យអា​ជ្ញា​ធ​រ​ និ​​ងក​ង​ក​ម្លាំ​ង​ស​ម​ត្ថ​កិ​ច្ច​គ្រ​ប់លំ​ដា​ប់​ ​ថ្នា​ក់​ព​ង្រឹង​កា​រ​អ​នុ​វ​ត្តគោ​ល​ន​យោ​បា​យ​ ​ភូ​មិ​-​ឃុំ​ ​មា​ន​​សុវ​ត្ថិ​ភាព​​​​

2017-02-23 14:00:00 5351 Views

 

................

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានជម្រុញឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសវត្ថិភាព សំដៅធានាបាននូវសុវត្ថិភាព សន្តិសុខ  និងសណ្តាប់ធ្នាប់សង្គម។នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទិ២២ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ស ខេង បានជំរុញការអនុវត្ត នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព 
ដើម្បីពង្រឹងឲ្យបានកាន់តែរឹងមាំថែមទៀត នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការគោរពច្បាប់សំដៅ
ជំរុញឲ្យបានខ្លាំងក្លានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកប ដោយចីរភាពរយៈពេលវែងជាបន្តទៀត និងដើម្បីផ្តល់ភាពកក់
ក្តៅជូនប្រជាពលរដ្ឋ និងសង្គមទាំងមូល រាជរដ្ឋា ភិបាលបាននឹងកំពុងអនុវត្តនូវយុទ្ធនាការព្រមៗគ្នាទូទាំងប្រទេស ដើម្បី
បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស រួមមានប្រយុទ្ធប្រឆាំងគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ សកម្មភាពលួច ឆក់ ប្លន់ 
ពិសេសអំពើប្លន់ប្រដាប់ អាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ក្រាបបទល្មើស ព្រៃឈើ ធនធានធម្មជាតិ បទ
ល្មើសនេសាទ នៅបឹងទន្លេសាប និងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក។

...............

ប្រភព៖VIM

http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3608

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា