តុលាការក្រុងភ្នំពេញ ប្រកាស​​ផ្តន្ទា​ទោស​យុវជន​ដែលគំរាមនិងជេរប្រមាថ លោក ហ៊ុន សែន ដោយដាក់​ពន្ធនាគារ​២ឆ្នាំ​ និង​ ពិន័យ​ប្រាក់២លាន​រៀល

2017-02-24 09:55:00 5388 Views

 

...............

(ភ្នំពេញ)៖ ​លោក លី​ សុខលេង​ ចៅក្រមជំនុំជំរះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាស​សាលក្រម​ផ្តន្ទា​ទោស​យុវជន​ វ៉ែន​ សុភាព​ ហៅ​ សាម​ សុភាព​ ដាក់​ពន្ធនាគារ​២ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ចំនួន​២លាន​រៀល ពាក់ព័ន្ធនឹងការគំរាមកំហែង និងជេរប្រមាថដល់អាយុជីវិតលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមបណ្តាញសង្គម Facebook ។ជនជាប់ចោទ​ឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ភេទ​ប្រុស អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ជ័រ ឃុំ​ព្រៃទទឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ត្រូវ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកទេស នៃ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។ យុវជនរូបនេះ ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ គំរាមកំហែង​ថា នឹង​សម្លាប់ និង ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា២៣៣ និង​មាត្រា៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ។

...............

ប្រភព៖Fresh news

http://www.freshnewsasia.com/index.php/en/localnews/47974-2017-02-24-02-21-45.html

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា