- - - - - - - - - - - - - - - - -
សមត្ថកិច្ចចម្រុះខណ្ឌឫស្សីកែវប្រមាណជាជាង ៥០ នាក់កាលពីរសៀលថ្ងៃម្សិលមិញបានឃាត់ខ្លួនក្រុមយុវជន ៤ នាក់ដឹកយកទៅប៉ុស្តិ៍ប៉ូលិសទួលសង្កែ ដើម្បីសួរនាំអំពីមូលហេតុដែលពួកគេចង់ចាក់បញ្ចាំងវីដេអូរបស់ទូរទស្សន៍អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដីអំពីឃាតកម្មលោកបណ្ឌិត កែម ឡី ដែលការឃាត់ខ្លួននេះត្រូវបានអ្នកតាមដានសង្គម និងអ្នកចូលរួមចាត់ទុកថាជាការរំលោភសិទ្ធិឯកជន។តាមគម្រោងសមាគមសម្ព័ន្ធ និស្សិតបញ្ញវន្តខ្មែរគ្រោងចាក់បញ្ចាំងខ្សែភាពយន្តនេះនៅវេលាម៉ោង ២ រសៀល ម្សិលមិញដែលស្ថិតនៅផ្ទះលេខ A13 ផ្លូវលេខ ១០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដើម្បីឱ្យយុវជន និងប្រជាពលរដ្ឋខ្មែរបានដឹងពីទិដ្ឋភាពក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។
- - - - - - - - - - - - - - - - -
ប្រភព៖ភ្នំពេញប៉ុស្ដិ៍