- - - - - - - - - - - - - - - - -
លោក ផៃ ស៊ីផា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រកាសថា នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលលោក ផៃ ស៊ីផាន ថា បានប្រមាថទៅលើសពលោក សុខ អាន។លោក សុខ អាន ដែលជាតំណាងរាស្ត្របក្សកាន់អំណាចប្រចាំមណ្ឌលខេត្តតាកែវ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីផងនោះ ត្រូវបានរដ្ឋាភិបាល និងក្រុមគ្រួសារប្រកាសថា បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី១៥ ខែមីនាកន្លងមកនេះ។មរណភាពរបស់លោក សុខ អាន ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ វណ្ណា ហៃ បញ្ចេញមតិផ្សេងៗ និងបានបង្ហោះរូបថតលោក សុខ អាន ភ្ជាប់ជាមួយអក្សរថា Rest in Hell ឬជាភាសាខ្មែរថា សូមទៅកាន់ឋាននរក។
- - - - - - - - - - - - - - - - -
ប្រភព៖VOD