- - - - - - - - - - - - - - - - -
អគ្គនាយកដ្ឋានពន្ធនាគារព្រៃសរបានបំភ្លឺដល់សាធារណៈជនថា ការចោទប្រកាន់របស់លោក គឹម សុខ ទៅលើលោក
នាយករដ្ឋ មន្រ្តី ហ៊ុន សែន ថា បានបញ្ជូនមនុស្សសម្ងាត់ទៅគម្រាមដល់កន្លែងឃុំខ្លួននោះមិនពិតនោះទេ ។នៅក្នុងលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារព្រៃសរចេញផ្សាយនៅថ្ងៃទី២០ មីនា ឆ្នាំ២០១៧ នេះ បានអះអាងថា ការ
ចោទ ប្រកាន់របស់លោក គឹម សុខ បែបនេះ គឺផ្ទុយពីការពិត ។ លិខិតនេះលើកឡើងថា ក្នុងករណីដែលមាន ការគម្រាម
ណាមួយពីសំ ណាក់ជនជាប់ឃុំដូចគ្នា ឬជនណាម្នាក់ដែលប្រព្រឹត្តក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់មណ្ឌលអប់រំកែប្រែ
ឈ្មោះ គឹម សុខ គួររាយ ការណ៍ផ្ទាល់ ឬតាមរយៈមេធាវីការពារក្ដី ឬក្រុមគ្រួសាររបស់ខ្លួន និងមន្រ្តីឱ្យបានដឹង ដើម្បីរួមគ្នា
ដោះស្រាយ ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3798