- - - - - - - - - - - - - - - - -
នៅវេលាម៉ោង២រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានចៅក្រមស៊ើបសួរលោក រស់ ពិសិដ្ឋ ចេញដីកាបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនសាកសួរបន្ថែម នេះបើតាមប្រភពីមន្រ្តីសាលាដំបូងរាជធានី ភ្នំពេញ។ការបង្គាប់ឲ្យនាំខ្លួនលោក គឺម សុខ ពីពន្ធនាគារព្រៃសរ មកកាន់សាលាដំបូងនេះជាលើកទី៣ ហើយបន្ទាប់ពីព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់លោក គឹម សុខ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ»។ នៅក្នុងដំណាក់កាលសាកសួរបន្ថែមនេះ គេមិនអាចសុំការបញ្ជាក់ពីលទ្ធផលនៃចម្លើយផ្សេងៗពីលោក គឹម សុខ ដែលសួរដោយលោក ចៅក្រម រស់ ពិសិដ្ឋ បានទេក្នុងដំណាក់កាល ចំណាត់ការនីតិវិធីនេះ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM